Welcome Message

សួស្តីមិត្តអ្នកអាន!

នាងខ្ញុំឈ្មោះ គង់ សុខហ៊ាង ជានិស្សិតឆ្នាំទី ៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែករដ្ឋបាលសាធារណៈ ។ ទិសដៅនៃការបង្កើត Blog របស់ខ្ញុំគឺចង់ បង្ហាញពីគំនិតរបស់ខ្លួនខ្ញុំ ក៏ដូចជាគោលគំនិត និង ការយល់ឃើញថ្មីៗពីសង្គមបច្ចុប្បន្ន និង  គម្លាតនៃការរស់នៅក្នុងសង្គម ដែលមានការរើសអើង ប្រកាន់បក្សពួក ពូជសាសន៍ ពណ៌ សម្បុរជាដើម ។ បេសកកម្មនៅក្នុង Blog នេះគឺដើម្បីបង្ហាញជូនទៅដល់សាធារណជន គ្រប់រូប ដែលឋិតនៅក្នុងដែនដី សមូហភាពរួមមួយនៃព្រះរាជាណាចក្រកម្ពុជាបាន យល់ដឹងថាមនុស្ស ម្នាក់ៗត្រូវមានការខិតខំ ប្រឹងប្រែងតស៊ូ និង យល់ពីតម្លៃនៃជីវិត ។ ហេតុដូចនេះហើយបានជា នាងខ្ញុំមានគំនិតមួយ គឺចង់ធ្វើការផ្សព្វផ្សាយក៏ដូចជា បង្ហាញ មិត្តអ្នកអានតាមរយៈ Blog នេះ ។ ពីព្រោះថាមានមនុស្សមួយចំនួន កើតមកមានការ ច្រណែនឈ្នានីស និង ពុំទាន់យល់ពីតម្លៃ នៃជីវិតរបស់គាត់ដូចជា អ្នកខ្លះកើតមក នៅក្នុងត្រកូលអ្នកមាន គាត់មានភាពសប្បាយរីករាយ និង ពេញចិត្តជាមួយនឹង ភាពហ៊ឺហា របស់គាត់ ចំណែកឯអ្នកខ្លះ វិញកើតមកក្នុងត្រកូល អ្នកក្រគាត់លំបាកវេទនា និងមានភាពអស់សង្ឃឹមថែមទាំងបន្ទោស ពិភពលោកថាអយុត្តិធម៌ ទៅវិញ ។ បើយោងទៅតាម គំនិតមួយរបស់លោក Bill Gate គាត់បានលើកឡើងថា ប្រសិនបើអ្នកកើត មកក្រវាមិនមែនជាកំហុសរបស់អ្នកទេ ផ្ទុយទៅវិញប្រសិនបើអ្នកឯងស្លាប់ ទៅវិញ ក្រវាទើបជាកំហុសរបស់អ្នក នេះគឺជាកម្លាំងចិត្តមួយដែលធ្វើអោយមនុស្សយើង មានកម្លាំងចិត្តក្នុងការការច្នៃជីវិតថ្មី និង ប្រែក្លាយជាមានភាពស្រស់បំព្រង ។ ដូចនេះនៅក្នុង ការសរសេរប្លុកមួយនេះ ខ្ញុំជឿជាក់ថាប្រាកដជានូវមានចំណុចខ្វះខាត ហេតុដូចនេះ រាល់មតិ យោបល់ ក៏ដូចជាមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីជួយកែតម្រូវនិង គាំទ្រដល់ ស្នាដៃកូនខ្មែរ យើងខ្ញុំទទួលយកជានិច្ច ។

Advertisements

One Response to Welcome Message

  1. Pingback: About Me | konkhmerchom (កូនខ្មែរចំ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s